កោះកុង៖ នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ខេត្តកោះកុង ដឹកនាំដោយលោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចដីថ្មី ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់(ប្រុស) និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ធំ ១៣កញ្ចប់តូច, ទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូចំនួន១គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី៕