You are currently viewing ឧត្ដមសេនីយ៍ត្រី មាស យ៉ត នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃចំនួន ០៧វត្ត

ឧត្ដមសេនីយ៍ត្រី មាស យ៉ត នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃចំនួន ០៧វត្ត

កំពង់ធំ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ លោក ឧត្ដមសេនីយ៍ត្រី មាស យ៉តមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងសហការីបាននាំយកទៀនព្រះវស្សា និងបច្ច័យ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ០៧វត្ត ស្ថិតនៅ ឃុំម្សាក្រង និងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដោយប្រគេនក្នុងវត្តរួមមានទៀនព្រះវស្សា០១គូរ, អង្ករ ០១បេ, ទឹកត្រី ០២យួ, ទឹកស៊ីអ៊ីវ ០២យួ, មីម៉ាម៉ា០២កេស, ទឹកបរិសុទ្ធ០២កេស, ប្រគេនបច្ច័យដល់ព្រះសង្ឃ ០១អង្ក ១០០,០០០រៀល (ដប់ម៉ឺនរៀល) និងបច្ច័យកសាងវត្តចំនួន ៥០០,០០០រៀល (ហាសិបម៉ឺនរៀល) និងថវិកាជូនតាជីដូនជី ចំនួន៥២នាក់ ក្នុងមួយនាក់ថវិកា១០,០០០រៀល។