You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់កងរាជអាវុធហត្ថខេត្ត

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់កងរាជអាវុធហត្ថខេត្ត

ព្រះវិហារៈ ក្រោយពីទទួលបាន ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ កងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៌ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចមក នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់កងរាជអាវុធហត្ថទូទាំងខេត្តព្រះវិហារ ដើម្បីឲ្យយល់ជ្រួតជ្រាបច្បាស់ពីតួនាទី ភារកិច្ច របស់ខ្លួន ។
វត្តមានចូលរួមក្នុងពិធីនេះមានលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក
ស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័តព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសរុបចំនួន ១១០នាក់ ។

ឯកឧត្តម ឧត្តសេនីយ៍ត្រី កង សៅគុណ បានលើកឡើងពីសភាពការណ៍ជាក់ស្តែងដែលកើតមានឡើងនៅលើពិភពលោក ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យយល់ច្បាស់ ពីការវិវត្តន៍
ប្រែប្រួលទាំងអស់នោះ។

ឯកឧត្តម មេបញ្ជាការ បានលើកឡើងពីសមិទ្ធផលនិងស្នាដៃសំខាន់ៗ ក្នុងការកសាងជម្រុំជម្រក អគារធ្វើការ មធ្យោបាយ គ្រឿងបំពាក់ ការចិញ្ចឹម សុខមាលភាពកងទ័ព និងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលកងរាជអាវុធហត្ថ សម្រេចបាន ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ សូមថ្លែងនូវការកោតសរសើរ និងអរគុណ ព្រមទាំងជូនពរដល់អាវុធហត្ថទាំងអស់ បន្តខិតខំប្រឹងប្រែងរួមគ្នាកសាង អង្គភាពកងរាជអាវុធហត្ថ ឲ្យកាន់តែមានភាពជឿនលឿន ដើម្បីជាកម្លាំងស្នូលការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ រួមចំណែកកសាង និងពង្រឹងការអនុវត្តច្បាប់នៅ ព្រះរាជាណាចក្រកម្ពុជា។


(អត្ថបទ ឡុក ឡា)