ឧត្ដរមានជ័យ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រៀមកម្លាំងអន្តរាគមន៍សង្រ្គោះគ្រោះមហន្តរាយផ្សេងៗ និងពង្រឹងរបៀបធ្វើការងារក្នុងអង្គភាព។
ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិផងដែរ។