You are currently viewing ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បីអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បីអនុវត្តតួនាទីភារកិច្ច

តាកែវ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃចន្ទ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ដោយមានការចូលរួមពីលោកមេបញ្ជាការរង, នាយសេនាធិការរង, ប្រធានមន្ទីរទាំង៧, និងនាយការិយាល័យដែលពាក់ព័ន្ធ។

ខ្លឹមសារ៖ ស្ដីពីការពង្រឹទៅលើការងារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពង្រឹងលើការងារល្បាតចល័តនៅក្នុងភូមិសាស្ត្រទូទាំងខេត្តដើម្បី បង្ការ បង្រ្កាប រាល់បទល្មើសឱ្យបានទាន់ពេលវេលា។ ជាពិសេសលោកឧត្ដមសេនីយ៍មេបញ្ជាការខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ត្រូវ បង្រ្កាបក្មេងទំនើងដែលបង្ករការអុកឡុកធ្វើឱ្យខូចសណ្តាប់ក្នុងសង្គមឱ្យខានតែបាន នៅក្នុងនោះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត បានត្រៀមកម្លាំងចំណុចខ្ពស់ក្នុងការចុះប្រតិបត្តិការ និងបានប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចក្នុងអង្គភាព។