ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក វរសេនីយ៍ឯក យ៉ែម សំអូន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំប្រធាន អនុប្រធានមន្ទីរ និងជំនួយការ ចូលរួមប្រជុំផ្ទៀងផ្ទាត់ កំណត់ហេតុកិច្ចប្រជុំរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៃព្រះរាជជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីឈានដល់កិច្ចចុះហត្ថលេខាព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅថ្ងៃខាងមុខ។