រតនគិរី៖ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគីរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី បានអញ្ជើញដឹកនាំប្រជុំពិភាក្សាការងារ យោធិនអាជីពដល់អាយុសោធននិវត្តន៍ឆ្នាំ២០២៤ ដែលមានចំនួន០៥ នាក់ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងទទួលការងារកសាងកម្លាំង ប្រធានមន្ទីរកសាងកម្លាំង នាយលេខាធិការដ្ឋាន នាយការិយាល័យបុគ្គលិក នាយការិយាល័យគោលនយោបាយ និងយោធិនដែលដល់អាយុចូលសោធននិវត្តន៍។