ព្រះសីហនុ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថខេត្ត។
សមាសភាពអញ្ជើញចូលរួមមានលោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរជំនាញទាំង០៧ នាយលេខាធិការដ្ឋាន នាយការិយាល័យចំណុះមន្ទីរទាំង០៧ លោកមេបញ្ជាការ កងអនុសេនាធំកងរាជអាវុធហត្ថចល័ត លោកនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ។