You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

ក្រចេះៈ នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ឆ្នាំ២០១៦ និងទិសដៅការងារសម្រាប់ ឆ្នាំ២០១៧ ក្រោមអធិបភាព ឯកឧត្ដម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន ៦៥ នាក់ ។

បន្ទាប់មក លោកវរសេនីយ៍ឯក រស់ សារ៉េត មេបញ្ជាការរង បានឡើងអាននូវ របាយការណ៍ ដែលអាវុធហត្ថ ទូទាំងខេត្ត អនុវត្ត តួនាទី ភារកិច្ច ដែលសម្រេចបានកន្លងមក។

រួមមក ឯកឧត្ដម មេបញ្ជាការ បានមានប្រសាសន៍បង្ហាញពីការអនុវត្តន៍ការងារ តួនាទីភារកិច្ច ក្នុងគោលដៅតម្រង់ទិសប្រកបដោយវិជ្ជាជីវ ដោះស្រាយនូវការងារឬបទល្មើសផ្សេងៗ អោយមានតម្លាភាពឈរលើស្មារតីទទួលខុសត្រូវខ្ពស់ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។
ជាចុងក្រោយ លោក មេបញ្ជាការ បានកោតសរសើដល់ នាយ នាយរង និងពលអាវុធហត្ថទាំងអស់បានបំពេញតួនាទីបានល្អប្រសើរ និងប្រកានភ្ជាប់នូវ សិលធម៌ វិជ្ជាជីវៈជា អាវុធហត្ថ គោរពវិន័យកងទ័ព បទបញ្ជាផ្ទៃក្នុង សាមគ្គីភាពគ្នា ខិតខំ អនុវត្ត ការងារឲ្យអស់ពីសមត្ថភាព ជួយរក្សារ សន្តិសុខ សន្ដាប់ធ្នាប់ជូនដល់ ប្រជាពលរដ្ឋ សង្គមជាតិ និងរាជរដ្ឋាភិបាល ។


(អត្ថបទ​​ ស៊្រុន សោភ័ណ្ឌ)