ស្វាយរៀង៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៨នាក់ជាជនជាតិវៀតណាម ទៅតុលាកាដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្ក្រាបបាននៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូក្រោន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និងចំណុចបន្ទប់ជួលលេខ១០០២ ភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។