ស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រជុំវាយតម្លៃយោធិន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៤ ចំនួន ០៥នាក់។ សមាសភាពចូលរួមប្រជុំមានលោក លោកស្រីមេបញ្ជាការរង លោកនាយសេនាធិការ ប្រធានមន្ទីរកសាងកម្លាំង នាយការិយាល័យគោលនយោបាយ នាយការិយាល័យបុគ្គលិក និងនាយការិយាល័យសន្តិសុខផ្ទៃក្នុង ។