មណ្ឌលគិរី៖ ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ទៀង និស្ស័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការក៏បាននាំយកថវិការបស់លោកមេបញ្ជាការ និងថវិកាដែលបានពី នាយ-នាយរង នៃកងរាជអាវុធហត្ថខេត្ត ចំនួន២,០០០,០០០រៀលនិង ផ្លែឈើមួយចំនួនផងដែរ។