You are currently viewing កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

ត្បូងឃ្មុំ៖  ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ។

យោងបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅម៉ោង ១១:៣៥ នាទី ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ ស្នាក់ការសន្តិសុខ៧០២ និងស្នាក់សន្តិសុខ៧០៣ បានល្បាតដល់ចំណុច ភូមិពផ្លាំ ឃុំជាំ បានបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតម៉ូតូកែច្នៃ ចំនួន ០៣គ្រឿង ដឹកឈើប្រភេទសុក្រំ ចំនួន ០៣ដុំ (ម្ចាស់ម៉ូតូគេចខ្លួនបាត់)។

បច្ចុប្បន្នវត្ថុតាង (ម៉ូតូ និងឈើមិនទាន់វាស់វែង) បានប្រគល់ឲ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើ ដើម្បីបន្តចាត់ការតាមនីតិវិធី។