កណ្តាល៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថស្រុកមុខកំពូល ខេត្តកណ្តាល បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ស្រី០១នាក់។
វត្ថុតាងចាប់យករួមមានថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៧កញ្ចប់, ទូរស័ព្ទ ០២គ្រឿង, សម្ភារប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។