You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដូនកែវ ឃាត់ខ្លួនបុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដូនកែវ ឃាត់ខ្លួនបុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

តាកែវៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដូនកែវ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១៦ និង២០នាទី ល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។

នេះបើតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ នាង រីដា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងជុសជុលទូរស័ព្ទ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់
០២. ម៉ូតូ ចំនួន០១គ្រឿង
០៣. ទូរស័ព្ទ ចំនួន០១គ្រឿង
០៤. ប្រាក់ដុល្លា២០ដុល្លា និងប្រាក់ខ្មែរ ៥៣០០០ រៀល។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕


(អត្ថបទៈ ម៉ាន់ ដាវីត)