ប៉ៃលិន៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក កែវ ឌីណា មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកនូវថវិកាមូលនិធិកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន១,៦០០,០០០ រៀល (មួយលានហុកសិបម៉ឺនរៀល) និងសារ៉ុងមួយក្រម៉ាមួយ ទៅប្រគល់ជូនភរិយាលោកវរសេនីយ៍ត្រី ឡុង សុកកក្កដា នាយសេនាធិការរង ដែលភរិយារបស់លោកទើបនឹងសម្រាលកូនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដល់គេហដ្ឋានស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។