សៀមរាប៖ តបតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ លោក វរសេនីយ៍ត្រី អ៊ួន ម៉ាឌីន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ខេត្តសៀមរាប បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ១,១០០,០០០រៀល ក្នុងនោះថវិការផ្ទាល់របស់លោកឧត្តមសេនីយ៍មេបញ្ជាការ ៤០០,០០០រៀល ជូនគ្រួសារលោកអនុសេនីយ៍ទោ ឆោម គីម ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋានរបស់លោកស្ថិតនៅភូមិគោកដូង ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។