បាត់ដំបង៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ នាយសេនាធិការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំក្រុមការងារត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានស្រុករួមមាន មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន មូលដ្ឋានកងរាជអាវុធហត្ថស្រុកបវេល និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មគោល។