សៀមរាប៖ នៅអាគារសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប រសៀលថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សូ សំណាង មេបញ្ជាការរង ទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើស តំណាងលោកឧត្តមត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងនាយអាវុធហត្ថបានជួបសំណេះសំណាលជាមួយ លោក ប្រូស ហែន (Bruce Hein) ប្រធានគ្រប់គ្រងគម្រោងអង្កការនៃសេចក្តីស្រលាញ់ របស់សហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា និងសហការី ។
គោលបំណងរបស់អង្កការគឺដើម្បីស្វែងយល់លើផ្នែកពន្លត់អគ្គីភ័យ របៀបជួយសង្គ្រោះជនរងគ្រោះកៀបជាប់ក្នុងរថយន្តដោយគ្រោះថ្នាក់ចរាចរ និងវិធីកាត់រថយន្តជួយជនរងគ្រោះ ដែលអង្កការធ្លាប់ធ្វើបទបង្ហាញកន្លងមក។