You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រគល់មូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ៥,៨៥៥,០០០រៀល

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រគល់មូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ៥,៨៥៥,០០០រៀល

ព្រះសីហនុ៖ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញប្រគល់មូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ៥,៨៥៥,០០០រៀល (ប្រាំលានប្រាំបីរយហាសិបប្រាំពាន់រៀលគត់) ជូនដល់លោកវរសេនីយ៍ត្រី អ៊ុង ថារិទ្ធ នាយទាហាននៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញការងារនាពេលកន្លងទៅ។

 

សូមជម្រាបជូនថា មូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានប្រគល់នាពេលនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួតផ្តើមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយស្របទៅតាមគោលការណ៍ដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីជួយសម្រួលបន្ទុកដល់ជីវភាពរស់នៅរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលជួបការលំបាកជាក់ស្តែងចំពោះមុខ។