You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ

ព្រះសីហនុ៖ រសៀលថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ជូនយោធិននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានសមាសភាពអញ្ជើញចូលរួមមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយលេខាធិការដ្ឋាន នាយការិយាល័យចំណុះមន្ទីរ មេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។

យោធិននៃកងរាជអាវុធហត្ថខេត្ត ដែលត្រូវបានប្រកាសផ្លាស់ប្តូរមុខតំណែង យោងតាមសេចក្តីសម្រេចលេខ: ១៤ តតផប/០៨២៣ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ របស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មានចំនួន ០២រូប ថ្នាក់វរសេនីយត្រី ០១រូប និងថ្នាក់លោកវរសេនីយ៍ទោ ០១រូប។

ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ របស់អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ (អង្គភាព និងបុគ្គល) ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានស្នាដៃល្អប្រចាំឆ្នាំ២០២២ សរុបចំនួន ៤៣សន្លឹក។