រតនគិរីៈ បន្ទាប់ពីទទួលបាន ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ របស់ ឯកឧត្តម នាយឧត្តមសេនីយ៌ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចមក នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តរតនគិរី ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តរតនគិរី និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័តព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។
លោកវរសេនីយ៍ឯក ថាវ យ៉េន បានផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដល់នាយ នាយរង ពលអាវុធហត្ថខេត្ត នូវខ្លឹមសារទាំង ប្រាំបីចំណុច របស់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីអោយនាយ នាយរង ពលអាវុធហត្ថខេត្ត យល់ជ្រួតជ្រាបច្បាស់នៅតួនាទី និងភារកិច្ចរបស់ខ្លួន។
បន្ទាប់មកលោកវរសេនីយ៍ឯក ថោវ យ៉េន បានលើកឡើងពិសេសលើសមិទ្ធិលផលនិង ស្នាដៃសំខាន់ៗ ក្នុងការសាងសង់ជម្រុំជម្រក អគារធ្វើការ មធ្យោបាយ គ្រឿងបំពាក់ ការចិញ្ចឹមសុខមាលភាពរបស់កងទ័ព ពិសសការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ
និងនាំគ្នាចូលរួមចំណែក ពង្រឹងការងារអនុវត្តច្បាប់ ពិសេសការចូលរួមគោរពច្បាច់ចរាចរណ៍។
(អត្ថបទៈ ម៉ាន់ ដាវីត)