ឧត្តរមានជ័យ៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោកបានចាត់ឲ្យ លោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈនិងសហការី ចុះសួរសុខទុក្ខលោកស្រី អនុសេនីយ៍ឯក ធៀង សាវរី នាយរងការិយាល័យជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលទើបនឹងសម្រាលកូន នៅគេហដ្ឋានស្ថិតនៅភូមិគោកចំបក់ សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន ៦០០,០០០រៀល ប្រគល់ជូនផងដែរ។