ព្រៃវែង៖ ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នឹងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅម៉ោង២១ និង ៤៥នាទី ថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះអនុវត្តវិធានរដ្ឋបាលបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិ-ឃុំអ្នកលឿង ស្រុកពាមរក៍ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ បន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង កសាងសំណុំរឿងតាមនីតិវិធី។
អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់
- Post author:Sery Vutha
- Post published:August 29, 2023
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប