You are currently viewing តំណាង លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

តំណាង លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

ឧត្តរមានជ័យ៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោកបានចាត់ឲ្យ លោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ និងសហការីចុះសួរសុខទុក្ខគ្រួសារលោក អនុសេនីយ៍ត្រី ឈឿក រដ្ឋា នាយរងក្រុមសណ្តាប់ធ្នាប់ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលប្រពន្ធរបស់គាត់ទើបនឹងសម្រាលកូន នៅគេហដ្ឋានស្ថិតនៅភូមិសំរោង សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន ៦០០,០០០រៀល។