សៀមរាប៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បាននាំយកថវិកា ៥លានរៀល របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនគ្រួសារសពលោកអនុសេនីយ៍ទោ ឆោម គីម ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ដែលបានទទួលមរណៈភាពនៅវេលាម៉ោង១៩:៤២នាទីយប់ ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយរោគាពាធក្នុងជន្មាយុ ៥២ឆ្នាំ ។
អង្គភាពកងរាជអាវុធហត្ថមានការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់ លោកអនុសេនីយ៍ទោ ឆោម គីម ពីជួរអង្គភាពកងរាជអាវុធហត្ថ។ សពតំកល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិគោកដូង ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។