You are currently viewing កម្លាំងអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅវេលាម៉ោង០៣ និង៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្ដូងមាស ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្ដូងមាស ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ ស្ថិតនៅចំណុចភូមិលោម ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដោយបានចាប់យកឈើ (សត្រាវ) ចំនួន១០ សន្លឹក ស្មើនឹង០.៥០០ ម៉ែត្រគូប និងម៉ូតូចំនួន ០៣គ្រឿង ចំណែកម្ចាស់បានរត់គេចខ្លួនបាត់ បច្ចុប្បន្នវត្ថុតាងខាងលើបានប្រគល់ជូនរដ្ឋបាលព្រៃឈើស្រុកបរកែវ ចាត់ការតាមនីតិវិធីបន្ត ។