កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងអាវុធហតស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកអនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រែកឆ្តោ ស្ថិតនៅក្នុងភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងស្បៃមុង ២០កន្លែងប្រវែងសរុប ៨០០ម៉ែត្រ, លូស្បៃមុង ២០មាត់, បង្គោលចម្រុះ ចំនួន ៣៥០ដើម, ចាក់លែងកូនត្រីចម្រុះចំនួនប្រមាណ ៣០០គីឡូក្រាម សម្ភារៈខាងលើត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។