You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការ ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូល

កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការ ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូល

កោះកុង៖ រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកោះកុង បានឃាត់ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូល ០១គ្រឿងម៉ាក LEXUS RX ៣៣០ ពណ៌ស ឆ្នាំផលិត ២០០៤ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ ២AQ-៩៥៤១ នៅពេលដែលម្ចាស់កំពុងបើកបរនៅតាមផ្លូវបេតុងដីឡូតិ៍ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បច្ចុប្បន្នរថយន្តសង្ស័យខាងលើត្រូវបានកម្លាំងគយនាំមករក្សាទុក នៅក្នុងសាខាគយ និងរដ្ឋាករខេត្តកោះកុងដើម្បីបន្តអនុវត្តតាមនីតិវិធី៕