តាកែវ៖ ដោយបានទទួលបទបញ្ជា លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ៦:៣០នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោក អនុសេនីយ៍ឯក យិន កុសល់ មេបញ្ជាការរងស្រុក បានចុះរុករកការដាំដុះកញ្ឆាខុសច្បាប់ស្ថិតនៅលើជូរភ្នំបាយង់កោរប្រទះឃើញទីតាំងការដាំដុះមួយកន្លែងនៅម្ដុំស្វាគយខាងលើ ភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ដោយចាប់យកវត្ថុតាងពាក់ព័ន្ធនៅ០៤ទីតាំង ផ្ទៃដីសរុប ៤៥០ម៉ែត្រការ៉េក ញ្ឆាស្រស់សរុប ១,១១៣ ដើម អាងស្ទុកទឹក ចំនួន ២កន្លែងត្រូវបានកាប់ និងដុតបំផ្លាញចោល ។