កំពង់ធំ៖ ដោយមានការដឹកនាំ និងចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅវេលាម៉ោង១៦ ៣៥នាទី ថ្ងែទី២៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោក អនុសេនីយ៍ឯក សុខ ម៉េងហុង នាយការិយាល័យព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះស្រាវជ្រាវបង្ក្រាបករណីប្រើប្រាស់ឯកសារសាធារណក្លែង(រថយន្ត) នៅចំណុចភូមិស្រង៉ៃ ឃុំបល័្លង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយបានឃាត់ខ្លួនជនស្ស័យ ០១នាក់ និងរថយន្ត០១គ្រឿង ម៉ាក់លុចស៊ីស៣៣០ ពណ៌ស ស្លាកលេខភ្នំពេញ២AC.៥៣៩២។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងតាមនីតិវិធី។