You are currently viewing កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការចុះបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការចុះបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ

ត្បូងឃ្មុំ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការចុះបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ កម្លាំងគយចល័តតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦។ ដោយមានការសម្របសម្រួលពី លោក សូរ សុវិទ្យា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ដោយបានការអនុញ្ញាត និងការណែនាំ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ឯក ឈុំ សាវឿន មេបញ្ជាការស្តីទីកម្លាំងកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមេមត់ ស្នាក់ការ៧០២ ស្នាក់ការ៧០៣ ចំនួន ១៥នាក់ រថយន្ត ០៥គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ លាត ណារិត មេបញ្ជាការរងខេត្ត បានចុះបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ ម៉ាក ESSE មួយកន្លែង និងឃ្លាំងស្ដុកបារីមួយកន្លែងទៀត គ្មានច្បាប់អនុញ្ញាត នៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ជាប់ផ្លូវចូលមាត់ច្រកទា្វរភាគីដា។

បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅផែស្ងួតច្រកអន្តរជាតិត្រពាំផ្លុង ស្ថិតក្នុងភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។