បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការីបាននាំយកថវិកាផ្ទាល់ខ្លួនរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ជូនដល់គ្រួសារសពចំនួន ០២នាក់ ១-លោកវរសេនីយ៍ត្រី នួម ឆៃរ៉ាត់, ២-នាយចំណង់ ប្លុង ម៉ៅ (អតីតយោធិននៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍) ក្នុងមួយគ្រួសារទទួលបានថវិកា ៥លានរៀល រួមនឹងថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ចំនួន៥០ម៉ឺនរៀលបន្ថែមទៀតផងដែរ។
នាឱកាសនោះលោកឧត្តមសេនីយ៍ ក៏បានចូលរួមសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព និងបន្តថា លោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែគិតគូរពីសុខទុក្ខ ជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ ជាពិសេសបើទោះបីជាអាវុធហត្ថ សោធននិវត្តន៍ ដែលទទួលមរណៈភាពកដោយក៏លោក នៅតែយកចិត្តទុកដាក់ជួយជាថវិកាផ្ទាល់ខ្លួនចូលរួមបុណ្យសពផងដែរ។