ស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ញឹម ឡាស់ សមាជិកក្រុមប្រឹក្សាស្រុកស្វាយជ្រំ និងលោក ហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង លោកវរសេនីយ៍ត្រី វង្ស ច័ន្ទសិរីរដ្ឋា ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ជំនួសលោកវរសេនីយ៍ត្រី កែវ ធី ដែលត្រូវបានទទួលមុខតំណែងថ្មី។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការ លោកប្រធានមន្ទីរទាំង០៧ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង០៧ លោក លោកស្រីអភិបាលរង នៃគណៈអភិបាលស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេឃុំ លោកស្មៀនឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោក លោកស្រីតំណាងអង្គភាព ស្ថាប័ននានាក្នុងស្រុកជាច្រើនរូបផងដែរ។