ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៥ ខែ សីហា ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានប្រជុំរបាយការណ៍វឌ្ឍនភាពការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំខែសីហា លើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) សមាសភាពចូលរួមដោយ លោកឧត្តមសេនីយ៍ នាយករង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ និងនាយការិយាល័យដែលមានការពាក់ព័ន្ធ។