កោះកុង៖ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយនឹងកម្លាំងសាខានិងរដ្ឋាករខេត្តកោះកុង បានឃាត់ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូល ចំនួន០១គ្រឿង ម៉ាក TOYOTA HIGH LANDER ពណ៌ស ឆ្នាំផលិត២០០៨ ស្លាកលេខក្លែងក្លាយ ភ្នំពេញ ២BU-៩៨៦៦ នៅពេលដែលម្ចាស់កំពុងបើកបរនៅលើផ្លូវមុខព្រលានយន្តហោះខេត្តកោះកុង ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បច្ចុប្បន្នរថយន្តសង្ស័យខាងលើត្រូវបាននាំមករក្សាទុក នៅក្នុងសាខាគយ និងរដ្ឋាករខេត្តកោះកុងដើម្បីបន្តអនុវត្តតាមនីតិវិធី៕