កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ទទួលការងារកសាងកម្លាំង ដំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារបាននាំយកសម្ភារ និងថវិកាមូលនិធិអតីតមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀល) ប្រគល់ជូនក្រុមគ្រួសារ លោក វរសេនីយ៍ត្រី សុខ សំអុល អតីតយុទ្ធជនកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅគេហដ្ឋានភូមិផ្សាចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ បានប្រគល់សម្ភារមានភេសជ្ជៈ គ្រុឌ ៤កេស, អង្ករ ៤បាវ, ទឹកបរិសុទ្ធ ៤កេស។