រតនគិរីៈ អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជា មេបេញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជំរុញអោយគ្រប់បណ្តារអង្គភាពចំណុះត្រូវយកចិត្តទុកដាក់លើកិច្ចការងារកសាងអង្គភាពនោះ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម
ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យសកម្មភាពសាងសង់អគាររដ្ឋបាល នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកបរកែវ។
គួរបញ្ជាក់ថា អគាររដ្ឋបាល បានចាប់ផ្តើមសាងសង់តាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានរួចរាល់ ៧០% ហើយ។
(អត្តបទ ម៉ាន់ ដាវីត)