តាកែវ៖ ដោយបានទទួលបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានចុះបង្រ្កាបករណីគ្រឿងញៀននៅចំណុចរោងក្រោយផ្ទះ នៅក្នុងភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។