ឧត្តរមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក សៀ ថុន នាយសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ដោយមានការចូលរួមពី លោក នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ និងនាយការិយាល័យជំនាញ។