ត្បូងឃ្មុំ៖ នៅវេលាម៉ោង ១០:០០ នាទី ព្រឹកថ្ងៃពុធ ទី៣០ ខែសីហាឆ្នាំ២០២៣ ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ត្រី សុខ ប៊ុនឡុង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសួង ដឹកនាំកម្លាំងចូលរួមអន្តរាគមន៍ជួយពន្លត់ករណីអគ្គីភ័យ(ភ្លើងឆេះផ្ទះ) នៅចំណុចភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង មូលហេតុបណ្តាលមកពីម្ចាស់ផ្ទះអុជទៀនធូបសែនក្បាលទឹកទុកចោល។
ផ្ទះឈើ១ខ្នង ទំហំ ៧X១២ ម៉ែត្រប្រក់ក្បឿងជញ្ជាំងក្ដារត្រូវបានខូចខាតទាំងស្រុង និងទ្រព្យសម្បត្តិមូយចំនួនទៀត តែដោយមានការជួយសង្គ្រោះទាន់ពេលវេលាគឺមិនបានឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតទេ។