You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ចូលរួមធ្វើសកម្មភាពមនុស្សធម៌

កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ចូលរួមធ្វើសកម្មភាពមនុស្សធម៌

កណ្តាលៈដោយមានការណែនាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅលើកិច្ចការចូលរួមចំណែក ក្នុងការងារមនុស្សធម៍ និងជួយសង្គ្រោះ ដល់ជីវិតមនុស្សផងនោះ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦
កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ក្រោមការដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងកងរាជអាវុធហត្ថ ទូទាំងខេត្តកណ្តាលមានចំនួន១១៣នាក់ បានស្មគ្រ័ចិត្តចូលរួមចំណែកផ្តល់ឈាម ដល់មជ្ឈមណ្ឌល ដើម្បីជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតឈាម។


(អត្ថបទ ម៉ាន់ ដាវីត)