ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ អនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថឱ្យមានប្រសិទ្ធភាព តាមផែនការកំណែទម្រង់ជាក់លាក់ និងស៊ីជម្រៅ ព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំងនិងទំនាក់ទំនងកិច្ចការសាធារណៈ និងលោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារគោលនយោបាយ អញ្ជើញជាគណៈអធិបតីបើកវគ្គបំប៉នជំនាញការងារកសាងកម្លាំង កងរាជអាវុធហត្ថ ។
ពិធិនេះមានការចូលរួមពីស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នាយផ្នែក អង្គភាពជំនាញ កងរាជអាវុធហត្ថចល័ត និងមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរកសាងកម្លាំង នាយការិយាល័យ ចំណុះមន្ទីរកសាងកម្លាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត ចូលរយំតាមរយៈ (Video Conference) ។