You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា

ឧត្តមសេនីយ៍ត្រី សំ តុលា ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា

កណ្តាល៖ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា លើកទិសដៅផែនការសកម្មភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣ និងផ្សព្វផ្សាយណែនាំកែសម្រួលបន្ថែមលើផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនឥស្សរជនជាន់ខ្ពស់ ក្នុងពិធីផ្សេងៗនាពេលខាងមុខ ព្រមទាំងបានផ្សព្វផ្សាយ ណែនាំការងារមួយចំនួនទៀតរបស់អង្គភាព ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តពាក់ព័ន្ធ។ នាឱកាសនោះលោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ជាទីមោទនៈ ក្នុងរយៈពេលមួយខែកន្លងមក ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ បានខិតខំក្នុងការបំពេញតួនាទី ភារកិច្ច បេសកកម្មរបស់ខ្លួន ទាំងយប់ថ្ងៃមិនខ្លាចនឿយហត់ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកការពារសន្តិសុខ សន្តិភាព រក្សាសណ្តាប់ធ្នាប់ និងជួយសង្គ្រោះ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ។