You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០២នាក់

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០២នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅស្ថិតនៅផ្លូវលំ ភូមិព្រៃទទឹង ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់បានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សរចំនួន ៣០កញ្ចប់ ទូរស័ព្ទដៃ០១គ្រឿង ម៉ូតូ HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G 3011 កន្ត្រៃ ចំនួន ០១ ថង់ច្រកថ្នាំមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី។