តាកែវ៖ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងដឹកនាំសម្របសម្រួលនីតិវិពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែវ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការការជាមួយកម្លាំង កងរាជអាវុធហត្ថ ក្រុងដូនកែវ ដឹកនាំដោយលោក ង៉ែត ចាន់ធី មេបញ្ជាការរង បានចុះបង្ក្រាបក្រុមក្មេងទំនើងករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រង់ចំណុចភូមិផ្សារតាកោ សង្កាត់រកាក្រៅ ក្រុងដូនកែវ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែកម្លាំងដេញតាមដល់ចំណុចមុខការ៉ាស់សាំងភី ធី ធី ស្ថិតក្នុងភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ វត្ថុតាងចាប់យករួមមាន ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ូតូម៉ាកហុងដាC125 ចំនួន០២គ្រឿង(ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ តាកែវ1T.5785) ពណ៌ខ្មៅ សេរី២០២៣ពាក់ស្លាកលេខតាកែវ 1AC.1022ដាវ០១ដើម ប្រវែង០,៦៧ម៉ែត្រ នរណាអាដែក០១ដើម កាបូបស្ពាយ០១ ពណ៌ខ្មៅ។
បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ។