You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញផ្សព្វផ្សាយពង្រឹងផែននគរបាលយុត្តិធម៌ ជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស

ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញផ្សព្វផ្សាយពង្រឹងផែននគរបាលយុត្តិធម៌ ជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស

បាត់ដំបង៖ ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយពង្រឹងផែននគរបាលយុត្តិធម៌ ជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស ដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក ស្នងការ ស្នងការរង នាយការិយាល័យ និងលោក មេបញ្ជាការស្ដីទី មេបញ្ជាការរង នាយ នាយរង ប្រធាន-អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៤ ជំនួយការ សមាជិកទាំងអស់ដែលមានការពាក់ព័ន្ធ។