កណ្តាលៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញអាវុធហត្ថ ប្រចាំឆមាសទី២ ត្រី មាសទី៤ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័តព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត សរុបចំនួន៨១នាក់។
ក្នុងពិធីនោះ គណៈគ្រប់គ្រងវគ្គ បានធ្វេីរបាយការណ៍បូកសរុប អំពីលទ្ធផលនៃការបំប៉នរៀនសូត្រ ជូនអង្គពិធីមានដូចខាងក្រោម:
០១. និទេ្ទសល្អ ទទួលបាន៧៥%
០២. និទេ្ទសល្អបង្គួរ ទទួលបាន២០%
០៣. និទេ្ទសមធ្យម ទទួលបាន៥%។
ក្នុងឱកាសនេាះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ ផ្តាំផ្ញេីដល់ នាយ នាយរង កងរាជអាវុធហត្ថខេត្តកណ្តាល និងសិក្ខាកាម សរុបចំនួន១៣៥នាក់ ដែលជាអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ថា ក្រេាយពីចប់វគ្គពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលបានមកពីការបំប៉ន រៀនសូត្រយកទៅអនុវត្ត ក្នុងការបំពេញភារកិច្ច អោយចំទិសដៅ ត្រូវគារព បទបញ្ជានិងវិន័យ មានគុណធម៌ សាមគ្គីផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អជ្ញាធរដែនដី និងចៀសវាងធ្វេីអ្វីនាំអោយប៉ះពាល់ដល់កេរ្ត៍ឈ្មោះ សេចក្ដីថ្លៃថ្នូរ របស់កងរាជអាវុធហត្ថ។
(អត្ថបទៈ ម៉ាន់ ដាវីត)