ប៉ៃលិន៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង តំណាងលោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ១,៤៨០,០០០ រៀល អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ថវិកាជូនលោកវរសេនីយ៍ទោ សំ ដុក ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ដល់គេហដ្ឋានស្ថិតនៅភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថវិកាខាងលើនេះគឺមានការចូលរួមពីសំណាក់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន។
វរសេនីយ៍ឯក ភិន ផុន អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ថវិកាជូនលោកវរសេនីយ៍ទោ សំ ដុក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍
- Post author:Sery Vutha
- Post published:September 5, 2023
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ