រតនគិរី៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ លោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង បានដឹកនាំនាយទាហានក្រោមឱវាទនាំយកថវិកាចំនួន ៥០០,០០០រៀល ប្រគល់ជូនលោក សូត្រ សារុន ជាប្រជាពលរដ្ឋទីទាល់ក្រ រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រូវការថវិកាសម្រាប់ព្យាបាលជំងឺ។